ភាសាអង់គ្លេស
ការទទួលស្គាល់ការសិក្សាពីមុនៗមក

ការទទួលស្គាល់ការសិក្សាពីមុន (RPL)

RPL គឺអាចធ្វើទៅបានចំពោះមុខជំនាញទាំងឡាយណាដែលវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ផ្តល់ជូន។

RPL គឺអាចធ្វើទៅបានចំពោះការផ្តល់នូវការផ្ទៀងផ្ទាត់នៅមុនពេលចាប់ផ្តើមនៃវគ្គសិក្សាណាមួយ។

អ្វីទៅជា ការទទួលស្គាល់ការសិក្សាពីមុន (RPL)
ប្រសិនបើលោកអ្នកដឹងថាខ្លួនមានសមត្ថភាពយល់ដឹងពេញលេញនៅក្នុងមុខវិជ្ជាដែលលោកអ្នកបានចុះឈ្មោះចូលរៀន លោកអ្នកអាច​ដាក់ពាក្យសុំ សម្រាប់ការទទួលស្គាល់ការសិក្សាពីមុន(RPL)បាន។ ការទទួលស្គាល់ដែលផ្តល់ជូននេះចេញមកពីលទ្ធផលនៃការកំណត់ និងវាយតម្លៃនូវចំណេះដឹង ការហ្វឹកហ្វឺន និងការអប់រំផ្លូវការពីមុនៗមក ក៏ដូចជាពេលបច្ចុប្បន្នរបស់លោកអ្នក។

ដើម្បីរៀបចំសម្រាប់ការទទួលស្គាល់ការសិក្សាពីមុនរបស់លោកអ្នក លោកអ្នកគួរតែចង្អុលបង្ហាញពីការ សម្រេចចិត្តក្នុង​ការដាក់ពាក្យសុំ​សម្រាប់​ការ​ទទួលស្គាល់ឱ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីការណែនាំ និងការតម្រង់ទិសនៃមុខវិជ្ជា​ដែលលោកអ្នកធ្លាប់បានសិក្សាពី​មុនមកនោះ។

ក្នុងការប្រឹក្សាយោបល់ជាមួយសាស្ត្រាចារ្យរបស់លោកអ្នក លោកអ្នក៖

• នឹងទទួលបាននូវទម្រង់បែបបទនៃការទទួលស្គាល់ការសិក្សាពីមុន និងទម្រង់ពាក្យសុំ ចំនួន ០១ច្បាប់
• គួរតែសម្រេចចិត្តថា មុខវិជ្ជាណាខ្លះដែលលោកអ្នកត្រូវដាក់ពាក្យសុំឱ្យវិទ្យាស្ថានទទួលស្គាល់
• គួរតែផ្តល់នូវសំណុំភស្តុតាងសម្រាប់វគ្គសិក្សាដែលលោកអ្នកធ្លាប់បានសិក្សារួចហើយ
• គួរតែស្វែងរកដៃគួដើម្បីវាយតម្លៃ
• គួរតែរៀបចំដើម្បីបង្ហាញ ប្រាប់ និងដាក់ពាក្យសុំ សម្រាប់ជំនាញ និងចំណេះដឹងរបស់លោកអ្នក

ភស្តុតាងដែលប្រើសម្រាប់ការទទួលស្គាល់ការសិក្សាពីមុនៗ និង/ឬ សមត្ថភាពបច្ចុប្បន្ន រួមមាន៖

• ភស្តុតាងនៃសមត្ថភាពបច្ចុប្បន្ន
• ការធ្វើតែស្តលើជំនាញ និទស្សន៍ និងការអនុវត្ត
• ការធ្វើបទបង្ហាញផ្ទាល់មាត់
• សៀវភៅកំណត់ហេតុផ្សេងៗ គម្រោង ឬកិច្ចការស្រាវជ្រាវដែលធ្លាប់ធ្វើកន្លងមក
• ការធ្វើបទបង្ហាញដោយសរសេរ
• ការសម្ភាសន៍ និងសំណួរ
• ការធ្វើត្រាប់តាមអ្វីមួយក្នុងពិភពនៃការអនុវត្តការងារ

សិស្ស-និស្សិតដែលស្វែងរកការទទួលស្គាល់ នឹងត្រូវផ្តល់ជូននូវ៖

• ទម្រង់បែបបទ និងពាក្យសុំសម្រាប់ការទទួលស្គាល់ការសិក្សាពីមុន
• លក្ខខណ្ឌប្រតិបត្តិសម្រាប់សមត្ថភាពលទ្ធផលសិក្សា
• ការណែនាំលើការកំណត់ ការប្រមូល និងការដាក់ជូននូវភស្តុតាងនៃស្នាដៃរបស់លោកអ្នក
• ការណែនាំស្តីពីប្រភពសម្រាប់ស្វែងរកភស្តុតាងនៃការសិក្សាពីមុនរបស់លោកអ្នក
• ឱកាសសម្រាប់ស្វ័យវាយតម្លៃ

បេក្ខជនគួរតែធ្វើស្វ័យវាយតម្លៃ ធៀបនឹងលក្ខន្តិកៈអនុវត្ត និងទិដ្ឋភាពនៃលក្ខន្តិកៈនៃភស្តុតាងសម្រាប់មេរៀននីមួយៗ។

បេក្ខជននៃRPL ត្រូវតែប្រគល់ឯកសារដែលសម្អាងនូវសមត្ថភាពដែលមាន លក្ខណៈលម្អិត ដើម្បីឱ្យ អ្នកវាយតម្លៃអាចធ្វើការ​វិនិច្ឆ័យ​ប្រកប​ដោយភាពច្បាស់លាស់។

ប្រសិនបើលោកអ្នកត្រូវការនូវព័ត៌មានបន្ថែម សូមសាកសួរសាស្ត្រាចារ្យរបស់លោកអ្នក។