ភាសាអង់គ្លេស
គោលនយោបាយបង្វិលប្រាក់សំណងត្រឡប់វិញ


គោលនយោបាយផ្តល់ប្រាក់សំណងត្រឡប់វិញនៃវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ គឺអនុឡោមតាមលក្ខខណ្ឌតម្រូវ និងការអនុវត្តនៃសមាគម​ផ្សេងៗដែលមានលក្ខណៈវិជ្ជាជីវៈច្បាស់លាស់។

គោលនយោបាយគន្លឹះនេះគឺដើម្បីការពារការវិនិយោគរបស់ សិស្ស-និស្សិតលើការអប់រំ។ ដូច្នេះគ្រប់ការបង់ប្រាក់ជាមុនរបស់របស់សិស្ស-និស្សិតនឹងអាចត្រូវបានបង្វិលត្រឡប់ជូនទៅសិស្ស-និស្សិតវិញបាន គឺត្រូវស្ថិតនៅក្រោមលក្ខខណ្ឌ និងការកំណត់ដូចខាងក្រោម។

សំណើនៃការសុំដកប្រាក់ត្រឡប់ទៅវិញ និងកាលវិភាគ
• កាលបរិច្ឆេទនៃការចាប់ផ្តើមវគ្គសិក្សាមួយ គឺជាកាលបរិច្ឆេទដែលសិស្ស-និស្សិតទទួលបាននូវមេរៀន ឬកិច្ចការស្រាវជា្រវជាលើកទី ១ ដែលប្រគល់ជូនដោយ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍។
• គ្រប់សំណើនៃការសុំដកប្រាក់ត្រឡប់ទៅវិញ ត្រូវតែធ្វើឡើងដោយសំណើជាលាយលក្ខណ៍អក្សរ។
• មានតែសិស្ស-និស្សិតដែលបានបង់ប្រាក់ពេញមួយវគ្គសិក្សាប៉ុណ្ណោះ ដែលអាចដកប្រាក់វិញបានក្នុងកម្លុង ពេល ៧ថ្ងៃ។
• កម្លុងពេល ៧ថ្ងៃនេះគឺគិតពីកាលបរិច្ឆេទ និងម៉ោងនៃការចុះឈ្មោះចូលរៀន។
• បន្ទាប់ពីឱសានវាទខាងលើនេះ គ្មានសំណើនៃការសុំដកប្រាក់ណាមួយត្រូវបានយកមកពិចារណានោះឡើយ។
• នៅពេលដែលសំណើសុំដកប្រាក់ណាមួយត្រូវបានយល់ព្រមនោះ ការប្រគល់ប្រាក់ត្រឡប់វិញនឹងត្រូវធ្វើ ឡើងក្នុងរយៈពេល ៣០ ថ្ងៃ។

សំណើនៃការសុំដកប្រាក់ត្រឡប់វិញ និងលក្ខខណ្ឌ
ការផ្តល់ប្រាក់ដែលបានបង់រួចត្រឡប់វិញតាមសំណើ ក៏ដូចជាចំនួនទឹកប្រាក់ដែលត្រូវបង់ជូនវិញដែរ គឺត្រូវ បានភ្ជាប់ទៅក្របខណ្ឌ​ពេល​វេលា និង​មានលក្ខណៈខុសគ្នាទៅតាមលក្ខខណ្ឌដែលជាប់ពាក់ព័ន្ធ រួមមាន៖
១. ការលុបចោលនៃការចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថាន៖ ការចុះឈ្មោះចូលរៀននៅក្នុងវិទ្យាស្ថានអាចត្រូវបានលុបចោល ប្រសិន​បើ​​ការ​ដាក់ពាក្យ​សុំមិនត្រូវបានទទួលយកក្នុងកម្លុងរយៈពេល ៥ថ្ងៃ វិទ្យាស្ថាន នឹងផ្តល់ប្រាក់ត្រឡប់វិញទាំង​ស្រុង ប៉ុន្តែថ្លៃដែលបង់​សម្រាប់​ការ​ចុះឈ្មោះនឹងត្រូវដកហូត។
២. ការលុបចោលនៃការចុះឈ្មោះចូលរៀនមុនពេលវគ្គសិក្សាចាប់ផ្តើម៖ ប្រសិនបើសិស្ស-និស្សិតណាម្នាក់ លុបចោលនូវការចុះឈ្មោះ​ចូលរៀនក្នុងវគ្គសិក្សាមួយ ឬច្រើនក្នុងកម្លុងពេលយ៉ាងហោចណាស់ ៥ថ្ងៃមុន ពេលដែលកាលបរិច្ឆេទនៃវគ្គសិក្សាចាប់ផ្តើម ហើយ​មាន​នូវវិញ្ញត្តិជាលាយលក្ខណ៍អក្សរមកវិទ្យាស្ថាន នោះ ប្រាក់ដែលបង់សម្រាប់វគ្គសិក្សានឹងត្រូវផ្តល់ជូនវិញទាំង​អស់ ប៉ុន្តែត្រូវដកហូតថ្លៃ​ចុះ​ឈ្មោះសិក្សា។
៣. ការលុបចោលនៃការចុះឈ្មោះចូលរៀនបន្ទាប់ពីការចាប់ផ្តើមនៃវគ្គសិក្សា៖ ប្រសិនបើសិស្ស-និស្សិតណាម្នាក់លុបចោលនូវការ​ចុះឈ្មោះ​ចូលរៀនរបស់ខ្លួនបន្ទាប់ពីវគ្គសិក្សាបានចាប់ផ្តើមរួចទៅហើយ មានតែប្រាក់បង់ថ្លៃសិក្សាមួយភាគប៉ុណ្ណោះដែលអាចផ្តល់ជូនទៅសិស្ស-និស្សិតនោះវិញ ផ្អែកតាមពេលវេលាដូចខាងក្រោម៖

ពេលវេលានៃវគ្គសិក្សា និងបរិមាណប្រាក់ត្រូវប្រគល់ជូនវិញ
បន្ទាប់ពី សប្តាហ៍ទី ១ ប្រគល់ជូន ៨០% នៃថ្លៃសិក្សា
​ បន្ទាប់ពី សប្តាហ៍ទី ២ ប្រគល់ជូន ៦០% នៃថ្លៃសិក្សា
បន្ទាប់ពី សប្តាហ៍ទី ៣ ប្រគល់ជូន ៤០% នៃថ្លៃសិក្សា
បន្ទាប់ពី សប្តាហ៍ទី ៤ ប្រគល់ជូន ២០% នៃថ្លៃសិក្សា
បន្ទាប់ពី សប្តាហ៍ទី ៥ គ្មានការផ្តល់ប្រាក់ត្រឡប់ទៅវិញឡើយ

លក្ខខណ្ឌដូចខាងលើនេះនឹងត្រូវបានអនុវត្តផងដែរចំពោះហេតុការណ៍ផ្សេងៗដែលលើសពីសមត្ថភាព គ្រប់គ្រងបានរបស់វិទ្យាស្ថាន ក្នុង​ការបន្តផ្តល់នូវកម្មវិធី និងវគ្គសិក្សាទាំងនោះ។

ជម្រើសផ្សេងទៀតរបស់សិស្ស-និស្សិត នៅពេលដែលកាលៈទេសៈផ្តល់នូវផលប៉ះពាល់ដល់ការចុះឈ្មោះ

វិទ្យាស្ថានទទួលស្គាល់ថា ពេលខ្លះហេតុការណ៍ដែលមិនអាចគ្រោងទុកជាមុន និងមិនអាចព្យាករណ៍ដឹងបាន ដូចជា ជំងឺ ឬការផ្លាស់ប្តូរ​កន្លែងធ្វើការជាដើម អាចប៉ះពាល់ដល់ការចុះ ឈ្មោះ និងការបន្តការសិក្សារបស់សិស្ស-និស្សិតនៅក្នុងកម្មវិធី ឬវគ្គសិក្សា។ ក្នុងករណីនេះ ជម្រើស ផ្សេងៗអាចនឹងត្រូវផ្តល់ជូន ជាជាងការផ្តល់ប្រាក់ដែលបានបង់រួចហើយត្រឡប់ទៅវិញ ហើយជម្រើស ទាំងនោះរួមមាន៖

• ផ្តល់ជូននូវពេលវេលាបន្ថែមសម្រាប់ការបញ្ចប់វគ្គសិក្សា

• ផ្តល់ជូននូវការចុះឈ្មោះជាថ្មីម្តងក្នុងវគ្គសិក្សាក្រោយទៀត ដោយប្រើប្រាស់ប្រាក់ដែលបង់សម្រាប់វគ្គសិក្សាមុន​ដែល​បានបង់រួចហើយ​នោះ។ ប៉ុន្តែសិស្ស-និស្សិតអាច ធ្វើដូច្នេះបាន​ល្គឹកណា សិស្ស-និស្សិតនោះបានទាក់ទង​មក​វិទ្យាស្ថានភ្លាមៗនៅពេលដែលភាព​លំបាក​ក្នុង​ការបន្តការសិក្សាបានកើតឡើង។ ការទាក់ទងមកភ្លាមៗនោះ ជាគន្លឹះបង្ហាញពីការប្តេជ្ញាចិត្តចំពោះ សេវាបម្រើដល់និស្សិត ដើម្បីផ្តល់​ឱ្យ​និស្សិតឈប់សម្រាក និងការប្រឹក្សាយោបល់។ ពេលនោះវិទ្យាស្ថាន នឹងសម្រេចថាតើបញ្ហានោះគួរផ្តល់នូវប្រាក់ដែលបានបង់រួចទៅវិញ ឬមាន​វិធី​ផ្សេងៗ​ទៀតដែលប្រសើរជាងនេះ។

ផ្តល់ជូននូវការចុះឈ្មោះជាថ្មីម្តងក្នុងវគ្គសិក្សាក្រោយទៀត ដោយប្រើប្រាស់ប្រាក់ដែលបង់សម្រាប់វគ្គសិក្សាមុនដែលបានបង់រួចហើយនោះ។ ប៉ុន្តែសិស្ស-និស្សិតអាច ធ្វើដូច្នេះបានល្គឹកណា សិស្ស-និស្សិតនោះបានទាក់ទងមក​វិទ្យាស្ថានភ្លាមៗ​នៅពេលដែលភាពលំបាក​ក្នុងការ​បន្តការ​សិក្សា​​​បានកើតឡើង។ ការទាក់ទងមកភ្លាមៗ​នោះ ជាគន្លឹះបង្ហាញពីការប្តេជ្ញាចិត្តចំពោះ សេវាបម្រើដល់និស្សិត ដើម្បី​ផ្តល់​ឱ្យ​និស្សិត​ឈប់សម្រាក និងការ​ប្រឹក្សាយោបល់។ ពេលនោះវិទ្យាស្ថាន នឹងសម្រេចថាតើបញ្ហានោះគួរផ្តល់នូវប្រាក់ដែលបានបង់រួចទៅវិញ ឬមានវិធី​ផ្សេងៗទៀតដែលប្រសើរជាងនេះ។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ មិនយល់ព្រមចំពោះវិបុលកម្មក្នុងបច្ចូបនិជ្ឈានឡើយ។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវខ្លឹមសារ ឬការផ្តល់ជូនផ្សេងៗ ក្នុងគ្រប់វគ្គសិក្សា និងគ្រប់ពេលវេលា។

គ្រប់ផ្នែកនៃវគ្គសិក្សា រួមមាននូវឯកសារដែលត្រូវបោះពុម្ពចេញដែលមានតែមាតិកាសម្រាប់ជាឯកសារយោងប៉ុណ្ណោះក៏ដោយ និងការ​ចែក​ចាយ​នូវឯកសារ​​សម្រាប់​បង្រៀននៅក្នុងវគ្គសិក្សាទៅភាគីមួយឬច្រើនក៏​ដោយ គឺត្រូវហាមឃាត់។