ភាសាអង់គ្លេស
ការទទួលស្គាល់

 

មានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១២

ការទទួលស្គាល់បែបអាជីពជាអន្តរជាតិ

ឱកាសសិក្សានៅចក្រភពអង់គ្លេស

Albion College សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាពី វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ឱ្យចូលទៅសិក្សាក្នុង​កម្មវិធី​ Pre-Masters។ កម្មវិធីនេះគឺល្អត្រចះត្រចង់សម្រាប់និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយប្រាថ្នាចង់បន្តការសិក្សាទៅក្នុងកម្មវិធី​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឯសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស។ គ្រប់និស្សិតទាំងអស់នៅក្នុងកម្មវិធីនឹងទទួលបានការជួយក្នុងការ​ដាក់​ពាក្យសុំសម្រាប់សិក្សា​ក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។

ឱកាសសិក្សានៅសហរដ្ឋអាមេរិក

ចំពោះនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងធុរកិច្ច ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ និងផ្នែកហិរញ្ញវត្ថុ និងធនាគារ នឹង​ទទួល​ឱ្យចូលរៀននៅក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក រដ្ឋបាលធុរកិច្ចនៅ American International University Los Angeles។ ស

ទាំងកម្មវិធីសិក្សាដែលផ្តល់ជូននៅសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេស គឺតម្រូវឱ្យសិស្សមានជំនាញ ភាសាអង់គ្លេសជ្រៅជ្រះ និងមាន​ទិដ្ឋាការ​ត្រឹមត្រូវ។

វិទ្យាស្ថាន អ្នកឯកទេសគ្រប់គ្រង (ចក្រភពអង់គ្លេស)
គ្រប់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ នឹងមានសិទ្ធិដើម្បីចូលរួមនៅក្នុងរួមនៅក្នុងវិទ្យាស្ថាន អ្នក​ឯកទេស​​គ្រប់គ្រង (ចក្រភពអង់គ្លេស) ជាសមាជិកពាក់កណ្តាលពេញសិទ្ធិ ហើយនិស្សិតដែល​បញ្ចប់ថ្នាក់បរិញ្ញាបត្រ​ត្រូវបញ្ចូល​ជាសមាជិក​ពេញសិទ្ធិ។ និស្សិតទាំងអស់ នឹងត្រូវបានផ្តល់នូវឱកាសសម្រាប់ការដាក់ពាក្យសុំជា អ្នកគ្រប់គ្រងបែបឯកទេសនៅក្នុងជំនាញដែល ពួកគេ​បាន​​សិក្សា ឧទាហរណ៍ដូចជា អ្នកគ្រប់គ្រងជំនាញហិរញ្ញវត្ថុ អ្នកគ្រប់គ្រងជំនាញសណ្ឋាគារ អ្នកគ្រប់គ្រងជំនាញធនាគារ ឬអ្នកគ្រប់គ្រង​ជំនាញបច្ចេកវិទ្យាព័ត៌មាន។

IMS គឺជាតួអង្គដែលមានគុណវុឌ្ឍិបែបអាជីពនៅចក្រភពអង់គ្លេស ដែលមានកិច្ចព្រមព្រៀងសមាជិកភាពទៅវិញទៅ​មក​ជាមួយតួអង្គ​បែប​អាជីព​ផ្សេងៗមួយចំនួនទៀត។

វិទ្យាស្ថាន វិជ្ជាជីវៈអ្នកគ្រប់គ្រងហិរញ្ញវត្ថុ (ចក្រភពអង់គ្លេស)
និស្សិតដែលបានបញ្ចប់ដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររង នឹងមានសិទ្ធិក្នុងការចូលជាសមាជិកបច្ចេកទេស នៅវិទ្យាស្ថាន វិជ្ជាជីវៈ​អ្នក​គ្រប់​គ្រង​ហិរញ្ញវត្ថុ (ចក្រភពអង់គ្លេស) រីឯនិស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចចូលរួម ជាសមាជិកពាក់កណ្តាលពេញសិទ្ធិ។

សង្គមនៃការលក់ដូរ និងទីផ្សារ (ចក្រភពអង់គ្លេស)
និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកការគ្រប់គ្រងធុរកិច្ច នឹងមានសិទ្ធិដើម្បីចូលរួមជាមួយសង្គមនៃការ​លក់ដូរ និង​ទី​ផ្សារ (ចក្រភពអង់គ្លេស) ជាសមាជិកពាក់កណ្តាលពេញសិទ្ធិ ហើយនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានសិទ្ធិចូលរួមជាសមាជិក ពេញ​សិទ្ធិ។

មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច និងបច្ចេកទេស (ចក្រភពអង់គ្លេស)
និស្សិតដែលបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្ររង ផ្នែកបច្ចេកវិទ្យាព័ត៌មាន នឹងមានសិទ្ធិចូលរួមក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច និង​បច្ចេកទេស (ចក្រភពអង់គ្លេស) ជាសមាជិក ពាក់កណ្តាល​ពេញសិទ្ធិ ហើយនិស្សិតដែលបញ្ចប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​បច្ចេកវិទ្យា​ព័ត៌មាន​​នេះនឹងអាច​ចូលរួមជាសមាជិក ពេញសិទ្ធិ។

MBA និង អជីពអ្នកគ្រប់គ្រង (សាធារណរដ្ឋ អាហ្វ្រិចខាងត្បូង)
និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ច នឹងអាចចូលរួមជាមួយMBAនិងអាជីពអ្នកគ្រប់គ្រង(RSA) ជាសមាជិកពាក់​កណ្តាល​​​ពេញសិទ្ធិ។