ភាសាអង់គ្លេស
សុចរិតភាពនៃការសិក្សា

 

អ្វីទៅជា ការលួចចម្លងស្នាដៃអ្នកដទៃ

ការលួចចម្លងស្នាដៃអ្នកដទៃគឺត្រូវបានកំណត់ថាជា ការបង្ហាញនូវការគិត ឬពាក្យសម្តី ឬ វត្ថុដើម ឬ ផ្នែកទន់ (software) របស់មនុស្សម្នាក់​ផ្សេង​ទៀត ថាជាការគិតផ្ទាល់របស់សិស្ស-និស្សិតនោះ។ ការដកស្រង់បែបណាក៏ដោយ ចេញពីស្នាដៃដែលបានបោះពុម្ព ឬមិនបាន​បោះពុម្ព​នៃមនុស្សម្នាក់ផ្សេងទៀត ត្រូវតែបានកំណត់ឱ្យច្បាស់ ដោយដាក់នៅក្នុងអព្ភន្តរសញ្ញា ហើយសិស្ស-និស្សិត គួរតែកំណត់នូវប្រភព​ឱ្យ​បាន​ជាក់លាក់ និងពេញលេញតាមដែលអាចធ្វើទៅបាន។ ការដកស្រង់ខ្លីៗតៗគ្នាពីប្រភពច្រើនផ្សេងៗគ្នា ដោយមិនបាន​កំណត់ពីប្រភពជាក់​លាក់ គឺជាការផ្សំគំនិតក្នុងការលួចចម្លងដូចការដកស្រង់វែងពីប្រភពតែមួយដែលគេមិនបាន ទទួលស្គាល់ដូចគ្នាដែរ។ ដូចគ្នាផងដែរ ប្រ-​សិន​បើសិស្ស-និស្សិតសង្ខេបគំនិត ការវិនិច្ឆ័យ តួលេខ ផ្នែកទន់ ឬដ្យាក្រាម របស់មនុស្សម្នាក់ផ្សេងទៀត នោះត្រូវយោងទៅដល់ស្នាដៃ​របស់​មនុស្សម្នាក់នោះនៅក្នុងអត្ថបទ និងបញ្ចូលស្នាដៃនោះទៅក្នុងគន្ថនិទ្ទេស។

គ្រប់ការប្រឡងដែលបេក្ខជនយកទៅធ្វើនៅផ្ទះ ដូចជាតែងសេចក្តី ឬការងារផ្សេងទៀតដែលសិស្ស-និស្សិតធ្វើក្នុងកម្លុងនៃម៉ោងសិក្សារបស់ខ្លួន ឬការវាយតម្លៃបញ្ចប់វគ្គសិក្សាជាដើម ការងារទាំងនោះត្រូវតែ កើតឡើងពីស្នាដៃផ្ទាល់របស់បេក្ខជន។

ស្វ័យការលួចចម្លងស្នាដៃអ្នកដទៃ ពាក់ព័ន្ធទៅនឹងការដាក់កិច្ចការដដែលៗច្រើនដងរបស់សិស្ស-និស្សិតជូនសាស្ត្រាចារ្យ។ មិនមានកិច្ចការ​ណា​មួយ(ទោះបីផ្នែកខ្លះ ឬកិច្ចការទាំងមូល)ត្រូវបានផ្តល់ក្រេឌីត​លើសពីមួយលើកចំពោះកម្មវិធីសិក្សាដែលទទួបានសញ្ញាបត្រ​នោះ​ឡើយ។

ទោះបីជាយើងខ្ញុំប្រព្រឹត្តខុស នឹងបង្កើតនូវអនិយ័តភាពធ្ងន់ធ្ងរក៏ដោយ ក៏ គ្មាននរណាម្នាក់ចង់ឱ្យរឿងដូច្នោះកើតឡើង ឡើយ។ សិស្ស-និស្សិតដែលមានចម្ងល់ ឬយល់ឃើញថាខ្លួនស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ គួរតែនិយាយជាមួយសាស្ត្រាចារ្យរបស់ខ្លួន។ យើងខ្ញុំ​ចង់​ជួយ​សិស្ស-និស្សិតឱ្យចៀសផុត​ពីបញ្ហាទាំងនេះ។

តើអ្វីខ្លះដែលត្រូវបានចាត់ទុកថាជា ការលួចចម្លងស្នាដៃអ្នកដទៃ

- ការប្រែក្លាយកិច្ចការរបស់អ្នកផ្សេងមកធ្វើជាកិច្ចការរបស់ខ្លួន
- ការចម្លងពាក្យ ឬគំនិតពីនរណាម្នាក់ផ្សេងដោយមិនបានផ្តល់កិត្តិគុណ
- ការមិនបានដាក់ការដកស្រង់សម្តី នៅក្នុងអព្ភន្តរសញ្ញា
- ការផ្តល់នូវព័ត៌មានមិនពិតអំពីប្រភពនៃដំណកស្រង់
- ការផ្លាស់ប្តូរពាក្យ ប៉ុន្តែចម្លងរចនាសម្ព័ន្ធប្រយោគនៃប្រភពដោយមិនផ្តល់នូវកិត្តិគុណ
- ការចម្លងពាក្យឬគំនិតយ៉ាងច្រើនពីប្រភពមួយដើម្បីបង្កើតបានជាផ្នែកធំមួយនៃកិច្ចការរបស់ខ្លួន ទោះបីជាបានផ្តល់ ឬមិនផ្តល់កិត្តិគុណ​ក៏​ដោយ។

ជឿ ឬមិនជឿ...

ការផ្លាស់ប្តូរពាក្យនៃប្រភពដើមគឺមិនគ្រប់គ្រាន់សម្រាប់ការការពារពីការលួចចម្លងស្នាដៃអ្នកដទៃនោះទេ។ ប្រសិនបើលោក​អ្នក​បាន​រក្សា​ទុកនូវ​គំនិត​សំខាន់នៃប្រភពដើម ហើយមិនបានផ្តល់កិត្តិគុណដល់ប្រភព ដូច្នេះមិនថាអ្នកបានកែប្រែបរិបទ ឬការបង្ហាញ​របស់ប្រភពនោះច្រើន​យ៉ាង​ណាទេ គឺលោកអ្នកនៅតែត្រូវបានចោទប្រកាន់ពីការលួចចម្លងដដែល។

ទោះបីជាយ៉ាងណាក៏ដោយ ករណីច្រើនបំផុតនៃការលួចចម្លងស្នាដៃអ្នកដទៃនៅតែអាចចៀសវាងបានដោយការដាក់នូវប្រភព។ ការ​ទទួល​ស្គាល់​ធម្មតាៗថា ខ្លឹមសារ​ជាក់លាក់ណាមួយត្រូវបានខ្ចីពីប្រភពមួយ ហើយផ្តល់ឱ្យអ្នក​ស្តាប់របស់អ្នកនូវព័ត៌មាន​សំខាន់​ក្នុងការស្វែងរក​ប្រភព​ដែលលោកអ្នកបានដកស្រង់មកនោះ គឺវាគ្រប់គ្រាន់សម្រាប់ការការពារនូវការលួចចម្លងស្នាដៃអ្នកដទៃបានហើយ។

ទណ្ឌកម្មសម្រាប់ការលួចចម្លងស្នាដៃអ្នកដទៃអាចមានលក្ខណៈធ្ងន់ធ្ងរគួរឱ្យភ្ញាក់ផ្អើល ដោយមានចាប់តាំងពីការទម្លាក់​មិនឱ្យឡើងទៅឆ្នាំ​សិក្សា​បន្ទាប់ រហូតដល់ការបណ្តេញចេញពីស្ថាប័នសិក្សាអប់រំ!

ហេតុអ្វីបានជាសិស្ស-និស្សិតលួចចម្លង?

ការលួចចម្លងស្នាដៃអ្នកដទៃមានពីរប្រភេទសំខាន់គឺ ដោយចេតនា និងដោយអចេតនា។ បញ្ជីខាងក្រោមគឺរៀបរាប់មិនបានទាំងអស់នៃ​ការ​លួចចម្លងស្នាដៃអ្នកដទៃឡើយ ប៉ុន្តែមាននូវហេតុផលទូទៅច្រើនបំផុតដែលនាំដល់ការលួចចម្លងស្នាដៃអ្នកដទៃ៖

ករណីគ្មានបំណងលួចចម្លងទាល់តែសោះ

ការយល់ច្រឡំអំពីអគតដ្ឋាន
ការពឹងផ្អែកជ្រុលពេកលើប្រភពដើម
ការដើរតាមការអនុវត្តដែលត្រូវបានទទួលស្គាល់ ឬលើកទឹកចិត្តនៅក្នុងបទពិសោធន៍ ឬវប្បធម៌អប់រំមុនៗ
ការយល់មិនបានពេញលេញនៅពេលការងារជាក្រុមត្រូវបានបញ្ចប់ ហើយការងារជាបុគ្គលបានចាប់ផ្តើម
ជំនាញភាសាអង់គ្លេសនៅមានលក្ខណៈទន់ខ្សោយ
ភាពខ្សោយក្នុងកំណត់ត្រា

ករណីមានចេតនាលួចចម្លងទាំងស្រុង

ការទុកការងាររហូតដល់នាទីចុងក្រោយទើបចាប់ផ្តើមធ្វើ ហើយជ្រើសរើសយកនូវជម្រើសងាយជាងគេ គឺការលួចចម្លង
សេចក្តីត្រូវការដើម្បីអាចឈ្នះអ្នកដទៃ
ការភ័យរន្ធត់យ៉ាងខ្លាំង
ការគិតថា វាងាយស្រួលក្នុងការគេចផុតពីដឹងពីការលួចចម្លង
ការមានបញ្ហាជាមួយការងារដ៍ច្រើនហួសហេតុពេក
ការលួចចម្លងអ្នកដទៃគឺងាយស្រួលជាងការងារដើម
ការដឹងថា គ្រូនឹងមិនប្រកាន់ឡើយ

តើនេះមានន័យយ៉ាងដូចម្តេចសម្រាប់អ្នក នៅក្នុងការអនុវត្ត ក្នុងនាមអ្នកជាសិស្ស-និស្សិតរបស់ អេសធី ខ្លេម៉ិនស៍?

វាមានន័យថា អ្នកមិនអាចធ្វើរឿងខាងក្រោមនេះបានទេ៖

ការកាត់ និងបិទភ្ជាប់ពីទិន្នានុប្បវត្តិអេឡិចត្រូនិក វិបសៃត៍ ឬប្រភពផ្សេងៗដើម្បីបង្កើតបានជាការងារមួយផ្សេងទៀត។
ការប្រើប្រាស់ការងាររបស់អ្នកដទៃមកធ្វើជាការងាររបស់ខ្លួន។
ការផលិតឡើងវិញនូវតែងសេចក្តី ឬការងារប្រតិបត្តិរបស់អ្នកដទៃឬការងារផ្ទាល់របស់អ្នក។
ការជួលនូវក្រុមហ៊ុនខ្មោចខាងសរសេរដែលមានលក្ខណៈអាជីព ឬអ្នកផ្សេងទៀតដើម្បីធ្វើការងារឱ្យលោកអ្នក។
ការផលិតនូវការងារមួយដោយផ្អែកលើគំនិតរបស់អ្នកដទៃដោយមិនបានផ្តល់នូវអាគ្គតដ្ឋានដល់ប្រភពនោះ។

ដូច្នេះ តើអ្នកអាចធ្វើអ្វីបានខ្លះ?

អ្នកអាចដកស្រង់ពីប្រភពដែលផ្តល់ឱ្យ ដោយប្រើប្រាស់អព្ភន្តរសញ្ញា និងដាក់ឈ្មោះប្រភព (នេះរួមបញ្ចូលនូវវិបសៃត៍ផងដែរ)។

ក្នុងករណីនៃការអនុវត្តចម្រុះ ឬការងារគម្រោង (ឬគម្រោងសម្រាប់ក្រុម) បុគ្គលម្នាក់ៗក្នុងក្រុមអាចប្រើ ទិន្នន័យដូចគ្នាបាន ប៉ុន្តែការ​បក​ស្រាយ និងសន្និដ្ឋានដែលដកស្រង់ចេញពីទិន្នន័យទាំងនោះ ត្រូវតែជារបស់បុគ្គលនោះ។