ភាសាអង់គ្លេស
គោលនយោបាយសិទ្ធិអ្នកនិពន្ធ

 

សេចក្តីថ្លែងការណ៍គោលនយោបាយ

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ នឹងចាត់វិធានការដែលសមស្របសម្រាប់ការពារវិទ្យាស្ថាន ពីការប្រឈមចំពោះមុខច្បាប់ លើការរំលោភលើសិទ្ធិអ្នកនិពន្ធ។

ការគោរពសិទ្ធិអ្នកនិពន្ធគឺជាការទទួលខុសត្រូវនៃគ្រប់បុគ្គលិក សិស្ស-និស្សិត ឬអ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាត។ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ប្តេជ្ញាក្នុងការធានាថា គ្រប់បុគ្គលិក សិស្ស-និស្សិត និង អ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាត គោរពនូវច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

វិទ្យាស្ថាន នឹងចាត់នូវគ្រប់វិធានការសមស្របដើម្បី៖

- ធានាថា អ្នកប្រើប្រាស់បានយល់ដឹងអំពីកាតព្វកិច្ចផ្នែកផ្លូវច្បាប់។
- ផ្តល់នូវការណែនាំ និងយន្តការផ្សេងៗ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបំពេញបាននូវកាតព្វកិច្ចផ្នែកផ្លូវច្បាប់របស់ពួកគេ។
- ដើម្បីការពារ និងកែតម្រូវនូវការប្រើប្រាស់មិនស្របច្បាប់នូវសម្ភារៈទាំងឡាយដែលត្រូវបានរក្សាសិទ្ធិរួចហើយនោះ។

គោលនយោបាយនេះគឺផ្អែកទៅលើគោលការណ៍ដូចខាងក្រោម ដែលគួរតែត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនដោយអ្នកដែលទទួលខុសត្រូវអនុវត្តគោលនយោបាយនេះ នឹងអ្នកដែលត្រូវបានគោលនយោបាយនេះគ្របដណ្តប់លើ៖

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍លើកទឹកចិត្តក្នុងការកែលម្អក្នុងការបង្រៀន និងការស្រាវជ្រាវ និងការប្រើប្រាស់នៃបច្ចេកវិទ្យាថ្មីដើម្បីសម្រេចគោលបំណងនេះ។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ប្តេជ្ញាក្នុងការផ្តល់នូវការណែនាំ និងការអប់រំដល់បុគ្គលិក សិស្ស-និស្សិត និងអ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាត អំពីការប្រើប្រាស់ដោយស្របតាមច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធលើសម្ភារៈដែលត្រូវបានរក្សាសិទ្ធិរួចហើយ។

កំណត់សម្គាល់សម្រាប់ការអះអាងអំពីការរំលោភលើកម្មសិទ្ធិបញ្ញា និងភ្នាក់ងារសម្រាប់ទទួលយកនូវកំណត់សម្គាល

ដំណើរការនេះគឺសម្រាប់តែដោះស្រាយរឿងសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញាប៉ុណ្ណោះ។

ប្រសិនបើលោក អ្នកជឿថាការងាររបស់អ្នកត្រូវបានគេថតចម្លងក្នុងលក្ខណៈដែលមានចែងអំពីការរំលោភលើសិទ្ធិអ្នកនិពន្ធ ឬ អ្នកជឿថាកម្មសិទ្ធិបញ្ញារបស់លោកអ្នកត្រូវបានគេរំលោភ សូមលោក អ្នក ផ្តល់នូវ «កំណត់សម្គាល់» មកភ្នាក់ងាររបស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ដោយមានភ្ជាប់មកជាមួយនូវព័ត៌មានជា ភាសាអង់គ្លេសក្នុង «កំណត់សម្គាល់» របស់លោក អ្នក៖

បញ្ជាក់៖ ប្រសិនបើលោកអ្នកអះអាងពីការរំលោភលើកម្មសិទ្ធិបញ្ញាណាមួយរបស់លោកអ្នកច្រើនជាង សិទ្ធិអ្នកនិពន្ធ សូមលោកអ្នកបញ្ជាក់ពីសិទ្ធិលើកម្មសិទ្ធិបញ្ញាចំពោះរឿងនោះ (ឧទាហរណ៍៖ ពាណិជ្ជសញ្ញា)។

• សញ្ញាសម្គាល់ជាលក្ខណៈអេឡិចត្រូនិច ឬលក្ខណៈរូប នៃអ្នកដែលទទួលបានការអនុញ្ញាតក្នុងការធ្វើ សកម្មភាពក្នុងនាមនៃម្ចាស់នៃសិទ្ធិអ្នកនិពន្ធ ឬផលប្រយោជន៍កម្មសិទ្ធិបញ្ញាផ្សេងៗទៀត

• ការពិពណ៌នាអំពី ការងារនិពន្ធ ឬកម្មសិទ្ធិបញ្ញាដែលលោក អ្នកអះអាងថាត្រូវបានគេរំលោភលើ

• លោកអ្នកអាចពិពណ៌នាពី ការរំលោភលើកម្មសិទ្ធិបញ្ញារបស់លោកអ្នកនៅលើ វិបសៃត៍របស់ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ដែលពណ៌នាយ៉ាងពិស្តារដែលអាចឱ្យយើងខ្ញុំរកឃើញនូវការរំលោភលើកម្មសិទ្ធិបញ្ញានោះ នៅក្នុងវិបសៃត៍ (ជាធម្មតា យើងខ្ញុំត្រូវការ URL)

• អាស័យដ្ឋានស្នាក់នៅ លេខទូរសព្ទ និងអាសយដ្ឋាន សារអេឡិចត្រូនិច របស់លោកអ្នក

• សេចក្តីបញ្ជាក់ដែលធ្វើឡើងដោយលោក អ្នក ដែលថាលោកអ្នកមាននូវជំនឿ(ប្រកបដោយភាពស្មោះត្រង់)យ៉ាងមុតមាំថា ការប្រើប្រាស់ដែលប្រកបដោយជម្លោះនេះ គឺមិនត្រូវបានអនុញ្ញាតដោយម្ចាស់លើសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញា ភ្នាក់ងាររបស់ម្ចាស់សិទ្ធិនោះ ឬដោយច្បាប់ឡើយ

• សេចកី្តបញ្ជាក់ដែលថាព័ត៌មានខាងលើនៅក្នុង «កំណត់សម្គាល់»របស់លោកអ្នក (ដែលបានធ្វើឡើងក្រោមទណ្ឌកម្មនៃការភូតភរ)គឺពិតជាត្រឹមត្រូវ និងបញ្ជាក់បន្ថែមទៀតថា លោកអ្នកពិតជាម្ចាស់លើសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញា ឬជាអ្នកទទួលបានការអនុញ្ញាតក្នុងការធ្វើសកម្មភាពលើកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកនិពន្ធនោះក្នុងនាមរបស់ម្ចាស់សិទ្ធិដើម។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ អាចបញ្ជូនបន្តនូវ«កំណត់សម្គាល់»ដែលមានសុពលភាពចំនួនមួយច្បាប់ដែលមាននូវឈ្មោះ និងអាសយដ្ឋានសារអេឡិចត្រូនិច ទៅកាន់អ្នកចូលមើលក្នុងវិបសៃត៍។

ភ្នាក់ងាររបស់វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ដែលលោកអ្នកអាចអះអាងអំពីការរំលោភលើសិទ្ធិអ្នកនិពន្ធ និងកម្មសិទ្ធិបញ្ញា ទាក់ទងបានដូចខាងក្រោម៖

តាមរយៈសារអេឡិចត្រូនិច
ភ្នាក់ងារសិទ្ធិអ្នកនិពន្ធ
អគារវិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍
ផ្ទះលេខ ១០២ ផ្លូវលេខ ៥៩៨
សង្កាត់បឹងកក់ ២
ខណ្ឌ ទួលគោក
រាជធានីភ្នំពេញ

សារអេឡិចត្រូនិច៖ admin@stclements.edu