ភាសាអង់គ្លេស
ទិដ្ឋភាពទូទៅនៃការទទួលចុះឈ្មោះ

 

អ្នកដែលមានសិទ្ធិ

លោកអ្នកមានសិទ្ធិអាចដាក់ពាក្យចូលរៀននៅវិទ្យាស្ថាន អេស​ធី ខ្លេម៉ិនស៍បាន ប្រសិនបើលោកអ្នកមាននូវ​សញ្ញា-​បត្រ​មធ្យមសិក្សាទុតិយភូមិ ឬមានលិខិតបញ្ជាក់ថា​ធ្លាក់​មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ

ពិនិត្យមើលកាលបរិច្ឆេទឈប់ទទួលពាក្យ

ពិនិត្យមើលកាលបរិច្ឆេទឈប់ទទួលការចុះឈ្មោះចូល​រៀន​នៅក្នុងកម្មវិធីសម្រាប់ឆមាសបន្ទាប់។ ព័ត៌មានបន្ថែម សូមអញ្ជើញមើល "ប្រតិទិនសិក្សា".

ស្តង់ដារនៃការអប់រំ

គោលនយោបាយ និងទម្រង់បែបបទនៃការគ្រប់គ្រង​គឺ​ត្រូវ​បាន​រៀបចំឡើងដើម្បីរក្សានូវស្តង់ដារវិជ្ជាជីវៈកម្រិត​ខ្ពស់​នៅ​ក្នុង​ការធ្វើទីផ្សារ និងការផ្តល់នូវសេវាកម្មអប់រំ និង​បណ្តុះ​បណ្តាល។

ការណែនាំ និងតម្រង់ទិស

គ្រប់ការសិក្សាទាំងអស់ គឺត្រូវបានណែនាំជាមុន ដោយ​កម្មវិធី ការណែនាំ និងតម្រង់ទិស មាតិកាសំខាន់​នៅក្នុង​គ្រប់​មុខ​វិជ្ជាសិក្សាគឺត្រូវបានជម្រាបជាមុនដល់និស្សិត។ មុខវិជ្ជាទាំងឡាយ ដូចជា រចនាសម្ព័នមុខវិជ្ជា កាលវិភាគ និងរង្វាយតម្លៃធម្មតា គឺត្រូវបានពិភាក្សាយ៉ាងលម្អិត។

ការចូល និងសមធម៌

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ បានប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​គោល​​ការណ៍នៃការចូល និងសមធម៌ និងដំណើរ​ការ​នៃការចែកចាយនូវសេវាកម្ម និងផលិតផលនៃ​ការ​បណ្តុះ​បណ្តាលដោយអនុលោមតាមច្បាប់ និងសេចក្តីណែនាំ​នៃ​រាជរដ្ឋាភិបាលកម្ពុជា។

សេវាកម្មសម្រាប់និស្សិត

សេវាកម្មប្រឹក្សាយោបល់ និងគាំទ្រដល់និស្សិត

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ បំពេញបំណងដល់គ្រប់និស្សិត ចំពោះគ្រប់តម្រូវការ និងបំណងនៃការសិក្សា ដើម្បីកំណត់ និង​ឆ្លើយតបចំពោះតម្រូវការក្នុងការសិក្សា។ និសិ្សតទាំងឡាយគឺត្រូវបានលើកទឹកចិត្តក្នុងការបង្ហាញ​នូវ​ទស្សនៈអំពីតម្រូវការ​ក្នុង​ការសិក្សានៅគ្រប់វគ្គនៃបទពិសោធន៍ក្នុងការសិក្សារបស់ពួកគេ ចាប់តាំងពី ពេលនៃការចុះឈ្មោះដំបូង និងការណែនាំ។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ផ្តល់នូវធនធានដែលមានលក្ខណៈនិរន្តរភាព ដើម្បីជួយលោកអ្នកឱ្យកំណត់បាន​នូវតម្រូវការ​ក្នុង​ការ​សិក្សា។

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដំបូន្មាន និងការគាំទ្របន្ថែមដែលជាតម្រូវការរបស់និស្សិត និងជំនួយ​ក្នុង​ពេលកំពុងសិក្សា។ ដើម្បីសម្រេចនូវគោលបំណងនេះ និងធានាបាននូវគុណភាពនៃការផ្តល់នូវការអប់រំ វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ នឹងផ្តល់ជូនលោកអ្នកនូវ៖

ការប្រឹក្សាយោបល់ផ្នែកវិជ្ជាជីវៈសម្រាប់និស្សិត គឺដើម្បី ធ្វើឱ្យ​ប្រសើរ​ឡើង និងពង្រីកនូវលទ្ធផលនៃការបណ្តុះបណ្តាល។ និស្សិត​គួរតែទាក់ទងទៅសាស្ត្រាចារ្យរបស់ពួកខ្លួននៅក្នុងម៉ោងសិក្សាដំបូង។ សេវាកម្ម និងការគាំទ្របន្ថែម រួមមាន៖
ក. ការប្រឹក្សាយោបល់ផ្នែកអាជីព និងការអប់រំ
ខ. ជំនួយ នៅពេលដាក់ពាក្យសុំសម្រាប់ RPL និង RCC

សេវាកម្មប្រឹក្សាយោបល់ផ្ទាល់ខ្លួនគឺនិស្សិត ទាំងអស់អាច​ទទួល​បាន ហើយបុគ្គលិកមកពីក្រុមអ្នកគ្រប់គ្រងនឹងយកទម្រង់បែបបទនៃ​ដំបូន្មាន ឬសេវាកម្មផ្សេងទៀតដែលមានការទទួលស្គាល់ពី​វិទ្យា​ស្ថាន។ សេវាកម្មប្រឹក្សាយោបល់ផ្ទាល់ខ្លួន​ត្រូវតែបំពេញតាម​ក្រិត្យ​ក្រម​​នៃ​ការអនុវត្ត និង ទម្រង់បែបបទដោយមធ្យ័តរបស់អង្គភាព។ សេវាកម្មប្រឹក្សាយោបល់ផ្ទាល់ខ្លួនរួមបញ្ចូលនូវសេវាកម្មមួយ​ចំនួន​បន្ថែមទៀតដូចខាងក្រោម តែមិនដាក់កំណត់ជាក់លាក់ទេ ដូចជា៖

ក. សាទុក្ខ ឬ ការដោះស្រាយជម្លោះ ខ. ការគ្រប់គ្រងការធ្លាក់ទឹកចិត្ត
គ. បញ្ហាសមធម៌ និងការចូលប្រើប្រាស់ឧបករណ៍ផ្សេងៗ​របស់​វិទ្យា​ស្ថាន
ឃ. សុខុមាលភាពនិស្សិត និងការគាំទ្រ
ង. សេចក្តីព្រួយបារម្ភអំពីសុខភាព

អ្នកទទួលបានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ

វិទ្យាស្ថាន អេសធី ខ្លេម៉ិនស៍ ស្វាគមន៍គ្រប់និស្សិត ដែល​ផ្ទេរមកពីស្ថាប័នអប់រំផ្សេងៗ ក៏ដូចជាសិស្សដែលទើប​តែ​បញ្ចប់​ថ្នាក់វិទ្យាល័យទាំងអស់មកពីគ្រប់ទីកន្លែងនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា សូមកុំមានការស្ទាក់ស្ទើរ​ក្នុងការ​ទាក់​ទង​​មក​ផ្នែករដ្ឋបាល តាមអាស័យដ្ឋានអ៊ីម៉េល info@stclements.edu.kh ឬទូរសព្ទលេខ ០២៣ ៦៥០ ៦៤៧៣ ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ។

និស្សិតនៅស្ថាប័នអប់រំផ្សេងៗ

និស្សិតដែលបានទទួលសញ្ញាបត្រពីស្ថាប័នអប់រំថ្នាក់ឧត្តមសិក្សាផ្សេងៗរបស់កម្ពុជាដែលមានការទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា អាច​ដាក់ពាក្យសុំ សម្រាប់ការ​ទទួលស្គាល់ការរៀនសូត្រ​ពីមុនៗ​មក (RPL) សម្រាប់មុខវិជ្ជាណា​ក័​ដោយ​ដែលលោកអ្នកបានបញ្ចប់​ជា​មួយសា្ថប័នអប់រំផ្សេងៗ នៅ​ពេល​ដែលលោកអ្នក ចុះឈ្មោះ​នៅ​​ក្នុងថ្នាក់បរិញ្ញាបត្ររង។ សម្រាប់​ព័ត៌មានបន្ថែម សូម​ទាក់​ទង​តាមអាសយដ្ឋានអ៊ីម៉េល info@stclements.edu.kh ឬទូរសព្ទ​លេខ ០២៣ ៦៥០ ៦៤៧៣